នាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣
លោកបឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានដឹកនាំសហការី រៀបចំកម្មវិធីសូត្រមន្ត និងប្រគេនចង្ហាន់ព្រះសង្ឃ ទទួលទានអាហារសាមគ្គី និងត្រៀមអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងខិតជិតចូលមកដល់។ ជាមួយគ្នានេះផងដែរ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ សូមគោរពជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ក្នុងឧ៌កាស ឆ្នាំថ្មី ឆ្នាំរោង ឆស័ក ពស ២៥៦៨
សូមប្រកបដោយសិរីមង្គល វិបុលសុខគ្រប់ប្រការ និងទទួលបានជោគជ័យគ្រប់ភារកិច្ចការងារ។